Search This Blog

Tuesday, January 4, 2011

តើគួរប្រើប្រាស់ Antivirus ដោយរបៀបណាទើបមានប្រយោជន៍?

បច្ចុប្បន្ននេះអ្វីដែលជាក្តីកង្វល់របស់អ្នកប្រើប្រាស់កុំព្យូទ័រ នោះគឺការ រំខានពីសំណាក មេរោគ ជាច្រើនប្រភេទដូចជា Win32,  Worm, Trojan, Spyware Malware ដែលយើងតែងតែជួបប្រទះ ជារៀងរាល់ថ្ងៃ។ ស្ទើរតែគ្រប់ប្រភេទមេរោគ ទាំងអស់នៅក្នុង កុំព្យូទ័រ ត្រូវបានលាក់ខ្លួននៅក្នុង File ដែលយើងបាន Download ពី Internet ដូចជា File ចំរៀង ភាពយន្ត រឺ Software free ផ្សេង... ដូច្នេះ4Open នឹងធ្វើការ បង្ហាញវិធី មួយចំនួន សំរាប់ធ្ វើការទប់ស្កាក់ លើប្រភេទ Viruses & Spyware។ត្រូវតំឡើងកម្មវីធីចាប់មេរោគ (Install Anti-Virus Software) 
ហើយនេះជាវិធីមួយដ៏ល្អសំរាប់ការពារ កុំព្យូទ័រ របស់មិត្តទាំងអស់គ្នា ព្រោះវាអាចជួយមិត្តទាំង អស់ចាប់មេរោគដោយស្វ័យប្រវត្តិប៉ុន្តែបើសិនជាអ្នកមិនប្រើប្រាស់វាទេមិត្ត និងជួបបញ្ហាជា មិន ខាន។ ចំពោះការប្រើប្រាស់វិញចាំបាច់ត្រូវតែធ្វើការ Update ឲ្យបានរាល់ថ្ងៃ ឬយ៉ាងហោចណាស់ ក៏មួយអាទិត្យម្តងដែរទើបវាមានប្រសិទ្ធិភាពខ្ពស់។ ហើយការ Scan សំអាត វិញចាំបាច់ត្រូវតែធ្វើ ការ Scan នៅពេលដែលយើង ដោត USB flash។ ចំនុចសំខាន់ដែល 4Open ចង់ចែករំលែកដល់ មិត្តទាំងអស់គ្នានោះគឺ របៀបប្រើប្រាស់ Antivirus ឲ្យមានប្រយោជន៍ច្រើនបំផុត។ តើត្រូវធ្វើដូច ម្តេចទើបអាចប្រើប្រាស់ Antivirus នោះឲ្យមានប្រយោជន៍ទៅ? 4Open សូមធ្វើការឆ្លើយថា គឺត្រូវ ប្រើប្រាស់ដោយឥតបង់ប្រាក់គ្រប់ប្រភេទ Antivirus ទាំងអស់។​យើងទាំងអស់គ្នាដឹងហើយថា គ្រប់ប្រភេទ Antivirus ទាំងអស់តែងតែ ដាក់ឲ្យប្រើប្រាស់នៅប្រភេទ Trial Version ដែលអាច ប្រើ ប្រាស់បានចាប់រយៈពេល ១ខែ ដល់ ១ឆ្នាំដោយ ឥតគិតថ្លៃ នេះហើយជាប្រយោជន៍ទី១ ។ ត្រូវធ្វើការផ្លាស់ប្តូវប្រភេទ Antivirus ពីរប្រភេទមួយ ទៅកាន់ប្រភេទមួយទៀត នៅពេល Trial Version ផុតកំណត់ ដូច្នេះយើងអាចប្រើប្រាស់បានច្រើនប្រភេទ Antivirus ជារៀងរហូត ហើយ Antivirus និមួយៗវាមានសមត្ថភាពខុសៗគ្នា ដូច្នេះការផ្លាស់ប្តូរនេះជាប្រយោជន៍ទី២ ។ ហើយ ប្រយោជន៍ទី៣ មិត្តនឹងអាចសិក្សាស្រាវជ្រាវពី ប្រភេទ Antivirus និមួយៗដោយផ្ទាល់ថា តើ មិត្ត គួរតែទិញ Antivirus ណាមួយមកប្រើប្រាស់ ប្រសិនបើមិត្តមិនចង់ប្រើប្រាស់ Trial Version ទេនោះ។ សំរាប់បទពិសោធន៍របស់ 4Open មាន Antivirus ចំនួន បីប្រភេទ ដែល 4 Open គិតថា មានសមត្ថភាពបំផុត នោះគឺ ទី១ Norton Antivirus ទី២ NOD32 ទី៣ Kaspersky សំរាប់មិត្ត របស់ 4Open ដែលចង់ធ្វើការ Download Antivirusប្រភេទ Trial Version មកប្រើប្រាស់ នោះ សូម រង់ចាំអាន នូវ Post របស់ 4Open នៅលើកក្រោយទៀត។ សូមអរគុណចំពោះការគាំទ្រ!

Monday, January 3, 2011

អបអរសាទរឆ្នំាថ្មី២០១១!

ក្នុងឱកាសឆ្នាំថ្មី ២០១១នេះ http://www.4Open.blogspotនិង​បង្កើតដៃគូថ្មីមួយ ទៀតដែលមាន អាស័យដ្ឋាន http://www.4open.wordpress សំរាប់បង្កើតការផ្សព្វផ្សាយគំនិតនិង ទស្សនៈផ្ទាល់ខ្លួន ស្តីអំពី បច្ចេកវិទ្យាពត៌មានវិទ្យាក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ សូមចូររួមក្នុងជួយអភិវឌ្ឍន៍បច្ចេកវិទ្យា ពត៌មានវិទ្យាប្រទេសខ្មែរយើងទាំងអស់គ្នា។ ក្នុងឱកាសឆ្នាំថ្មីនេះ យើងសូមជូនពរបងប្អូនជនរួមជាតិ ទាំងអស់ឲ្យជួបប្រទះតែសំណាងល្អគ្រប់ប្រការ រកស៊ីមានបាយ សុខភាពល្អ សំណាងល្អគ្រប់ភារៈកិច្ចថ្មី ទាំងអស់។ 

Wednesday, December 29, 2010

ការស្វែងយល់ពី Web Browser!

រាប់អ្នកចូរចិត្តប្រើប្រាស់ Internet ពិតជាបានស្គាល់ Internet Explorer ដែលហៅកាត់ថា IE ​ដែល ជាWeb Browser ដែរបង្កើតឡើងដោយ ក្រុមហ៊ុន Microsoft ។ ហើយកម្មវីធី នេះត្រូវ បាន ដាក់ភ្ជាប់ មកជាមួយ OS Windows គ្រប់ប្រភេទ ដូច Windows 98, Windows Me, Windows 2000, Windows XP, Windows Vistar, Windows 7។ ហើយបច្ចុប្បន្ននេះ Internet Explorer បានចេញដល់ Version 9 ។ ប៉ុន្តែ Version 9 នេះមិនអាចប្រើប្រាស់ជា OS Windows XP ឡើយ ក៏ប៉ុន្តែ សំរាប់ IE Version 8 ដែលភ្ជាប់មកជាមួយ Windows 7 ឥឡូវក៏អាចប្រើប្រាស់ជាមួយ Windows XP ។ ដូច្នេះសំរាប់អ្នកប្រើ ប្រាស់Windows XP ហើយចង់បានកម្មវីធី IE Version 8 សូម ចុចត្រង់នេះ Open Minded ដើម្បីធ្វើ ការ Download ។ សំរាប់អ្នកប្រើប្រាស់Windows 7 ហើយចង់ បានកម្មវីធី IE​ Version 9 ចុចត្រង់នេះ​ Open Minded ដើម្បីធ្វើការ Download ។ សំរាប់ Version 9 បានបែងចែកការប្រើប្រាស់ជាពីរ ប្រភេទ មួយសំរាប់ Win32 និង មួយទៀត សំរាប់ Win 64 ដូច្នេះ ត្រូវស្វែងយល់ថា តើ  Windows 7 ដែលអ្នក កំពុងប្រើប្រាស់ ជា ប្រភេទ Win32 ឬក៏ជា Win 64។ អ្វីដែល 4Open ចង់ឲ្យមិត្តអ្នកអានដឹងនោះគឺ បញ្ហានៃការប្រើប្រាស់ Web Browsers តែមួយ ដែល ជាហេតុ មិនអាចដោះស្រាយបញ្ហាបានពេល ដែល Web Browsers ខូច Error ដូចជាមិន អាច Log On ចូរទៅក្នុង E_mail Account , Face Book Account ជាដើម។ 4Open សូមណែនាំឲ្យ មិត្ត អ្នក ប្រើប្រាស់ គួរ តែ ជ្រើសរើស យក Web Browsers ពីរប្រភេទ មក តំឡើង លើម៉ាស៊ីន របស់ មិទ្តទាំងអស់គ្នា។ បើមិត្តកំពុងប្រើប្រាស់ IE ហើយគួរតែជ្រើសរើស យក Web Browsers ផ្សេង ទៀតមកតំឡើងដូចជា Firefox, Google ChromeOpera, Safari, Avant Browser, Flock, K-Meleon, Netscape, SeaMonkey, ចំពោះការ Download គ្រាន់តែចុចលើ ឈ្មោះ Web Browsers និមួយៗ តែប៉ុណ្ណោះ។ សំរាប់ការបង្ហាញពីភាពខុសគ្នារបស់ Web Browsers និមួយៗ 4open នឹង ពន្យល់បកស្រាយនៅពេលក្រោយទៀត។ សូមចូររួមទាំងអស់ គ្នា ដើម្បី អភិវឌ្ឍន៍ វិស័យ បច្ចេកវិទ្យាពត៌មានវិទ្យានៅ​ប្រទេសកម្ពុជាយើង ។

Friday, December 24, 2010

ការ Download ដ៏ងាយស្រួល!

Internet Download Manager ជាកម្មវីធីមួយសំរាប់ប្រើប្រាស់ក្នុង ការ Download កម្មវីធី ផ្សេងៗដូចជា Antivirus, Windows OS, MS Office , បទចំរៀង ដូច្នេះសូមចុច ត្រង់នេះដើម្បីធ្វើការ  Download  Open Minded Internet Download Manager 6.03

Thursday, December 23, 2010

free counters

តើនរណាគេខ្លះដែរតាំងពួគគាត់ជាវរជនស្នេហាជាតិនោះ?

ឆ្លើយតបទៅនឹង Websiteដ៏ល្ងង់ លែងដឹងថាអ្វីទៅ ដែលហៅថាសិទ្ធក្នុងការបញ្ចេញមតិរបស់មនុស្ស ជាតិនោះ ។ តាមរយៈ4open ខ្ញុំសូមសួរ Website Khmer Intelligent Media ថា តើនរណាគេខ្លះដែរតាំងពួក គាត់ជាវរជនស្នេហាជាតិ។ ខ្ញុំសូមឲ្យ Website Khmer Intelligent Media គោរពសិទ្ធិរបស់អ្នកដ៏ទៃផង ពេលឯងថាឲ្យគេ គេប្តឹងដាក់គុកថា គេរំលោភសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ? តើត្រង់ណា? ដែលហៅថា យុតិ្តធម៌របស់ ក្រុមប្រឆាំង។