Search This Blog

Monday, October 18, 2010

ស្វែងយល់ពី File Extension

តើការស្វែងយល់ពី​ File Extension មាន សារប្រយោជន៍ដែររឺទេ? ចំពោះអ្នកប្រើប្រាស់កុំព្យូទ័រ បច្ចុប្បន្ននេះ ការដឹងថា ឯកសារ របស់ខ្លួនមាន Extension ជាអ្វីនោះវាពិតជាមានប្រយោជន៍​យ៉ាងខ្លាំងណាស់។ ព្រោះការពារកុំឲ្យមានការបាត់បង់ឯកសារ អាចយល់​ថា File មួយណាជា Virus បានដោយងាយស្រួលបំផុត។ តើធ្វើយ៉ាងម៉េចទើបអាចដឹងថា ឯកសារ របស់អ្នក មាន File Extension ជាអ្វីបាន? ដូចជាពិបាកបន្តិចហើយសំរាប់អ្នក ប៉ុន្តែអ្នកសូមកុំព្រួយ ព្រោះ 4open  នឹង​​ពន្យល់​ប្រាប់ពីរ បៀបមើល File Extension របស់អ្នក។ 4open សូមពន្យល់ប្រាប់ ពី ន័យរបស់ File Extension ។  File Extension  និយាយឲ្យខ្លីស្រួលចាំ ជា អត្តសញ្ញាណ របស់ File ដែលបង្ហាញប្រាប់ថា File  នេះមាន ប្រភេទ ជា MS Word,​​​ PDF, EXE, Mp3, MP4......ជាដើម។ ពេលនិយាយពី .doc, .docx, .ods, .exe, .pdf អ្នកប្រហែលជា ធ្លាប់លឺគេនិយាយច្រើនជាគេគឺ .exeមែនទេបាទ? ហើយចំពោះអ្នក ប្រើប្រាស់កុំព្យូទ័រ ខ្លះទៀតពិតជា សួរថា ធ្វើរបៀបយ៉ាងម៉េចទើប ងាយស្រួលមើល ប្រភេទ File Extension។ 4open សូមប្រាប់ថា ងាយៗ ចូរធ្វើតាមការណែនាំដូចខាងក្រោមៈ

១​  បើក Folder ណាមួយក៏បាន


២ ចុចលើKeyboard ALT => ចុចលើ ពាក្យ Tools => Folder Option

៣ បន្ទាប់មកវានឹងលេចចេញ ផ្ទាំង Folder Option


៤ បន្ទាប់ មក ចុច លើ ពាក្យ View


៥ ចូរដោះ Tick ចេញពី Hide Extension for know file type ចុច Apply => OK


6 ឯកសារក្នុង Folder មុនពេល Show Extensions File និង​ ក្រោយពេល Show Extensions File

មុនពេលShow Extensions File

ក្រោយពេល Show Extensions File

តើមានអ្វីខុសគ្នា ទៅ ចំពោះ ឯកសារក្នុង Folder ទាំងពីខាងលើ ? សូម មើលត្រង់ File ដែរមាន ការ Hide light ឈ្មោះថា http ហើយមួយទៀត ឈ្មោះថា http.docx ។ .docx យើងហៅថា Extensions File។ ដូច្នេះ 4open សូមប្រាប់ថា នៅពី ក្រោយ សញ្ញា . ជាឈ្មោះ Extensions File។ 

បើអ្នកមានបញ្ហា សូមផ្ញើរ បញ្ហាអ្នកមកកាន់ Email:  laysokhon@live.com  

No comments:

Post a Comment